ព័ត៌មានអន្តរជាតិ

លោក ត្រាំ ងាកទៅលូកដៃរឿងហុងកុង លែងគិតរឿងទំនាក់ទំនងជាមួយ WHO

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោក នឹងចាត់វិធានការឆ្លើយតប ទៅនឹងការគ្រប់លើទីក្រុងហុងកុង ជុំវិញការយល់ឃើញ របស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យប៉ះពាល់​ ដល់សេរីភាពដែនដី ខណៈដែលកាត់ផ្តាច់ ទំនាក់ទំនងជាមួយអ្វី ដែលលោកហៅថា អង្គការសុខភាពពិភពលោក – ចិន។

លោកក៏បាននិយាយផងដែរថា លោកគ្រោងនឹងដាក់ទណ្ឌកម្ម ដល់មន្រ្តីចិន ដែលចូលរួម ក្នុងការរឹតត្បិតស្វ័យភាពរបស់ហុងកុង និងរារាំងការចូល ទៅសហរដ្ឋអាមេរិក របស់និស្សិតបញ្ចប់ការសិក្សា ជនជាតិចិនមួយចំនួន ដែលត្រូវបានគេសង្ស័យថា បានលួចកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យា ក្នុងនាមរដ្ឋាភិបាលក្រុងប៉េកាំង។

ការប្រកាសរបស់ លោកប្រធានាធិបតី ត្រាំ ដែលបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាចិន បានអនុម័តផែនការ ដាក់ចេញច្បាប់សន្តិសុខជាតិ ស្តីពីទីក្រុងហុងកុង គឺប្រាកដថានឹងបង្កភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងតានតឹងរួចទៅហើយ ជុំវិញការផ្ទុះឡើងនៃមេរោគ កូវីដ-១៩ និងបញ្ហាពាណិជ្ជកម្ម៕ ដោយ៖ ឈូក បូរ៉ា

To Top