ព័ត៌មានអន្តរជាតិ

សិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីចំនួន៦១១នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០០ថា ក្រសួងសុខាភិបាល (MOH) របស់ប្រទេសសិង្ហបុរី បានឲ្យដឹងនៅថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦១១នាក់ នាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុបកើនឡើង ដល់៣៣.៨៦០នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះ ៩៩ភាគរយ ត្រូវបានគេដឹងថា មានការប៉ះពាល់គ្នា នៅពេលមានអ្នកប្រមូលផ្តុំគ្នាច្រើន ទន្ទឹមនឹងនេះដែរ ក៏មានការប៉ះពាល់ ពីមនុស្សម្នាដែលបានឆ្លងជំងឺ ។

ក្រសួងបានឲ្យដឹងថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១.៣៣៧នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលធ្លាប់បានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។ សរុបមានអ្នកជាសះស្បើយ និងចាកចេញ ពីមន្ទីរពេទ្យវិញ ចំនួន១៩.៦៣១នាក់ នៅតាមមន្ទីរពេទ្យ កន្លែងថែទំាអ្នកជំងឺ និងមណ្ឌលសុខភាព សហគមន៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top