បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួនជំទាស់ជាខ្លាំង ចំពោះការដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីលអាមេរិក THAAD នៅប្រទេសកូរ៉េខាងត្បូង និងបានជំរុញ សហរដ្ឋអាមេរិក មិនឲ្យប៉ះពាល់ដល់ចំណងមិត្តភាពទ្វេភាគី រវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បានឈានដល់ការស្រុះស្រួលមតិគ្នា ច្បាស់លាស់ ស្តីពីសេចក្តីសម្រេច ចំពោះបញ្ហាប្រព័ន្ធ THAAD និងបាននិយាយថា ប្រទេសចិនសង្ឃឹមថា ទីក្រុងសេអ៊ូល នឹងបត់បែនទៅតាមកិច្ចព្រមព្រៀងនោះ។
គួរបញ្ជាក់ថា កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានធ្វើការផ្លាស់ប្តូរប្រព័ន្ធមីស៊ីល THAAD ទៅកាន់មូលដ្ឋានមួយកន្លែង នៅកូរ៉េខាងត្បូង ទាំងយប់ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដែលដកស្រង់សម្តី មន្ត្រីមិនបញ្ចេញអត្តសញ្ញាណ ដែលពិពណ៌នាវាថា ជាប្រតិបត្តិការផ្គត់ផ្គង់ជាថ្មី តាមធម្មតា៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/05/IMG_20200531_100618_525-1024x709.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)