បរទេស៖ ប្រេសិតអាមេរិក ទទូលបន្ទុកកិច្ចការ វេណេស៊ុយអេឡា បាននិយាយថា ដោយស្វះស្វែងរក ការទប់ស្កាត់ការដឹកជញ្ជូន ប្រេងអ៊ីរ៉ង់បន្ថែមទៀត ទៅប្រទេសវេណេស៊ុយអេឡា រដ្ឋបាលលោក ត្រាំ បានព្រមានស្ងាត់ៗ ចំពោះរដ្ឋាភិបាល កំពង់ផែសមុទ្រ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននាធារ៉ាប់រង បរទេសនានាថា ពួកគេអាចប្រឈមនឹង ទណ្ឌកម្មអាមេរិក ប្រសិនបើពួកគេជួយដល់នាវា ដឹកប្រេងនោះ។
លោក Elliott Abrams ជាតំណាងពិសេស របស់ទីក្រុងវ៉ាស៊ីនតោន ទទួលបន្ទុកវេណេស៊ុយអេឡា បាននិយាយប្រាប់ថា យុទ្ធនាការដាក់សម្ពាធ ដែលផ្តោតគោលដៅ លើសត្រូវអាមេរិក គឺប្រទេសអ៊ីរ៉ង់ និងប្រទេសវេណេស៊ុយអេឡា កំពុងតែត្រូវបានធ្វើឡើង ដើម្បីធានាឲ្យប្រាកដថា អ្នករាល់គ្នាទទួលស្គាល់ថា នេះនឹងជាប្រតិបត្តិការ ជួយដ៏គ្រោះថ្នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹក វេណេស៊ុយអេឡា បានអមដំណើរនាវា ដឹកប្រេងទី៤មួយគ្រឿង ដែលនាំប្រេងអ៊ីរ៉ង់ កាត់តាមដែនទឹករបស់ខ្លួន ទៅកាន់ប្រទេសដែលខ្វះខាតប្រេង បង្កឲ្យមានការគម្រាម ពីអាមេរិក ចាត់វិធានការ ក្នុងការឆ្លើយតប ចំពោះការដឹកជញ្ជូនប្រេងនោះ៕
ប្រែសម្រួល៖ប៉ាង កុង