ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក ចូលក្នុងស្ថានីយ ទូរទស្សន៍១កន្លែង នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសមនុស្ស​ មួយចំនួន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មន្ត្រីមួយរូប មកពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អ្នកកាសែតម្នាក់ និងអ្នកបើកឡានម្នាក់ បានបាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមាន គ្រាប់បែកមួយគ្រាប់ បានបំផ្ទុះចូលក្នុងស្ថានីយ ទូរទស្សន៍ក្នុងស្រុក គឺនៅកន្លែងចតរថយន្ត ក្នុងក្រុងកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ។

លោកស្រី Marwa Amini អនុប្រធានអ្នកនាំពាក្យ របស់ក្រសួងមហាផ្ទៃ បានប្រាប់ដល់ស៊ិនហួ ថា “ការបំផ្ទុះគ្រាប់បែក បានកើតឡើង នៅវេលាម៉ោង ៤និង០៥យប់ ម៉ោងក្នុងស្រុក នៅក្រុង Police District 4 ។ ក្នុងចំណោមអ្នកស្លាប់ បានរងរបួស នៅពេលបញ្ជូន ដល់មន្ទីរពេទ្យ បន្ទាប់ពីការបំផ្ទុះ ” ។

លោកស្រី បាននិយាយទៀតថា រថយន្តដឹកអ្នកដំណើរធុនតូច ដែលទុកដឹក ក្រុមបុគ្គលិក របស់ទូរទស្សន៍ឯកជន Khurshid TV ត្រូវបានបំផ្លាញ នៅក្នុងគ្រាដែលបានបំផ្ទុះ ហើយរឿងនេះស្ថិត នៅក្នុងការស៊ើបអង្កេត ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ បានរាយការណ៍ថា ដោយបដិសេធ លើការវាយប្រហារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top