ព័ត៌មានអន្តរជាតិ

តិចបំផុត មនុស្ស៨ ត្រូវចាប់ខ្លួន ក្នុងអំឡុងយប់តវ៉ា ទីពីរនៅទីក្រុង Charlotte

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន WSOCTV នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មានអ្នកតវ៉ារាប់រយនាក់ កំពុងតែដើរដង្ហែរគ្នាជាក្បួន កាត់តាមទីក្រុង Charlotte និងក្រុងក្នុងតំបន់ដទៃផ្សេងទៀត នៅយប់ថ្ងៃសៅរ៍។

ចំណែកមន្ត្រីប៉ូលីស នៅក្នុងទីក្រុង Charlotte បាននិយាយប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស៨នាក់ ទើបត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយជាប់ចោទ ចាប់តាំងពីការវាយប្រហារ រហូតដល់ការមានកម្មសិទ្ធិកាំភ្លើង ខុសច្បាប់។

គួរបញ្ជាក់ថា ប្រជាជនជាច្រើនកំពុង តែធ្វើការតវ៉ាជុំវិញ ការស្លាប់របស់លោក George Floyd បុរសស្បែកខ្មៅ វ័យ៤៦ឆ្នាំ  ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយប៉ូលីស នៅទីក្រុង Minneapolis ហើយការតវ៉ានោះ គឺបានចាប់ផ្តើមតាំងពីម៉ោង ប្រហែល១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ម៉ោងក្នុងតំបន់ នៅក្នុងទីក្រុង Charlotte និងបានបន្តរហូតដល់ពេលយប់៕
ប្រែសម្រួល៖ប៉ាង កុង

To Top