ព័ត៌មានអន្តរជាតិ

តួកគី ធ្វើការនិរទេសខ្លួនជនជាតិ ហ្វាំងឡង់១២នាក់ ពាក់ព័ន្ធនឹងអំពើ ភេរវកម្ម

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តួកគី បានធ្វើការនិរទេសខ្លួនជនជាតិហ្វាំងឡង់ចំនួន១២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រសួងបានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធទាំងនេះ ត្រូវបានបញ្ជូនត្រឡប់ទៅវិញ ដែលរដ្ឋាភិបាលអង់ការ៉ា បានខ្នះខ្នែងដើម្បី “ធ្វើការនិរទេសខ្លួនជនបរទេសដែលជាក្រុមភេរវករ”។
នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ប្រទេសតួកគី បន្តបញ្ជូនជនបរទេសដែលអ្នកប្រយុទ្ធវិលត្រឡប់ទៅវិញ “ក្រុមភេរវករ” ។
គួររំលឹកថា តួកគី ធ្លាប់បានធ្វើការនិរទេសខ្លួនសមាជិករបស់ក្រុមរដ្ឋឥស្លាម (IS)តិចបំផុត៧.៥០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top