ព័ត៌មានអន្តរជាតិ

ជប៉ុន បន្ដស្ងៀមស្ងាត់ លើការអំពាវនាវ របស់កូរ៉េខាងត្បូង ឲ្យដកការរឹតត្បិតការនាំចេញ

សេអ៊ូល៖ មន្ត្រីនៅទីនេះ បានឲ្យដឹងថា ប្រទេសជប៉ុន មិនបានឆ្លើយតប ទៅនឹងការអំពាវនាវជាថ្មី របស់កូរ៉េខាងត្បូង ដើម្បីដកការរឹតត្បិតការនាំចេញ ដែលបានដាក់លើក្រុងសេអ៊ូល ដោយសារតែជម្លោះលើពលកម្ម ដោយបង្ខំក្នុងពេលសង្គ្រាមនោះទេ។

កាលពីដើមខែនេះ ទីក្រុងសេអ៊ូល បានផ្តល់ឱ្យទីក្រុងតូក្យូ រហូតដល់ចុងខែឧសភា ដើម្បីកាត់បន្ថយការនាំចេញ ដែលបានដាក់កាលពីខែកក្កដា ឆ្នាំមុនលើវត្ថុធាតុដើម ឧស្សាហកម្មសំខាន់ៗចំនួន ៣ នៅក្នុងការសងសឹកជាក់ ស្តែងជុំវិញជម្លោះកម្លាំងពលកម្ម ដែលបានបង្ខំក្នុងសម័យសង្គ្រាម ហើយជប៉ុន ក៏បានដកកូរ៉េខាងត្បូង ចេញពីបញ្ជីដៃគូ ដែលទុកចិត្តផងដែរ។

មន្រ្តីក្រសួងពាណិជ្ជកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា យើងបានបើកបណ្តាញសន្ទនា សូម្បីតែនៅចុងសប្តាហ៍ក៏ដោយ។ នៅពេលនេះយើងមិនដឹងថា ជប៉ុននឹងឆ្លើយតប ឬអត់ ហើយថា នឹងត្រូវនិយាយអ្វីនោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top