គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ អេហ្ស៊ីប ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ដែលមានក្នុងកំណត់ត្រា ប្រចាំថ្ងៃចំនួន១.៥៣៦នាក់ ដែលនាំឲ្យតួលេខអ្នកឆ្លងជំងឺ សរុបកើនដល់២៤.៩៨៥នាក់ ។
នេះជាថ្ងៃទី៤ហើយ ដែលប្រទេសអេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងប្រចាំថ្ងៃ លើសពី១.០០០នាក់ ។
លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានលើកឡើងក្នុងសេចក្តី ថ្លែងការណ៍មួយ ថា ទន្ទឹមនឹងនេះ ប្រទេសអារ៉ាប់ ដ៏មានប្រជាប្រិយមួយនេះ ត្រូវបានគេមើលឃើញថា ការស្លាប់ខ្ពស់ក្នុងរយៈពេល១ថ្ងៃ ដែលមានអ្នកជំងឺចំនួន៤៦នាក់ ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យអ្នក ស្លាប់សរុបកើនដល់៩៥៩នាក់ ។
ប្រទេសនេះ ត្រូវបានគេដឹងថា មានអ្នកជំងឺ៣៤៤នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពី មន្ទីរពេទ្យ សរុបអ្នកជាសះស្បើយ មានរហូតដល់៦.០៣៧នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍បាន ឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា