ព័ត៌មានអន្តរជាតិ

បាតុកម្មក្រោយការស្លាប់ ជនជាតិស្បែកខ្មៅម្នាក់ ឈានចូលយប់ថ្ងៃទី៦ ខណៈបម្រាមគោចរ ត្រូវបានដាក់ចេញជិត៤០ទីក្រុង នៅអាមេរិក

បរទេស៖ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក ចូលដល់យប់ទី ៦ នៃការតវ៉ាដែលបណ្តាលមកពីការស្លាប់បុរសម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក George Floyd ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បំរាមគោចរត្រូវបានដាក់នៅជិតទីក្រុងចំនួន ៤០ ប៉ុន្តែប្រជាជនបានព្រងើយកន្តើយ ចំពោះពួកគេដែលនាំឱ្យមានភាពតានតឹង។

ប៉ូលីសប្រឆាំងកុប្បកម្មបានប៉ះ ទង្គិចជាមួយក្រុមអ្នកតវ៉ានៅទីក្រុងញូវយ៉ក ឈីកាហ្គោ Philadelphia និងក្រុង ឡូសអង់ចាឡែស ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ម្រេច ដើម្បីព្យាយាមបំបែកហ្វូងបាតុករ។

រថយន្តប៉ូលីសត្រូវបានដុតបំផ្លាញហើយហាងនានាត្រូវបានគេចូលលួច នៅតាមទីក្រុងជាច្រើន។

កងកម្លាំងឆ្មាំជាតិ – កម្លាំងយោធាបម្រុងអាមេរិកសម្រាប់ គ្រាអាសន្នក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិករបស់ខ្លួនចំនួន ៥០០០ នាក់ បានធ្វើឱ្យសកម្មនៅក្នុងរដ្ឋចំនួន ១៥ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលជាកន្លែងដែលហ្វូង មនុស្សបានប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន ម្តងទៀត ដោយបានបង្កាត់ភ្លើងនិងគប់ដុំថ្មលើមន្រ្តីកុប្បកម្ម៕

ប្រែសម្រួលៈ ណៃ តុលា

To Top