បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើតាមប្រភពដែលស្និត បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅលើទំព័រហ្វេសប៊ុកសាធារណៈ (FB) កាលពីថ្ងៃសុក្រលោក Zuckerberg បានពន្យល់ពីមូលហេតុដែលហ្វេសប៊ុកមិនចាត់វិធានការលើហ្វេសប៊ុកនិង Instagram ដែលក្នុងនោះលោក ត្រាំ បានព្រមានពីការ “លួច ប្លន់” នៅក្នុងទីក្រុង Minneapolis នឹងនាំឱ្យមានការបាញ់ប្រហារ។
លោក Zuckerberg បានមានប្រសាសន៍ថា “ ខ្ញុំបានតស៊ូជាមួយនឹងវិធីដើម្បីឆ្លើយតបនឹងការលើកឡើង និងការបង្ហោះរបស់លោកប្រធានាធិបតីពេញមួយថ្ងៃ។ បញ្ហាផ្ទាល់ខ្ញុំ, មានប្រតិកម្មអវិជ្ជមានដែលមើលឃើញចំពោះវោហារសាស្ត្រដែលបែកបាក់ និងអុជអាល ប៉ុន្តែខ្ញុំទទួលខុសត្រូវចំពោះប្រតិកម្មមិនត្រឹមតែនៅក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែក្នុងនាមជាអ្នកដឹកនាំស្ថាប័នដែលប្តេជ្ញាចិត្តក្នុងការបញ្ចេញមតិដោយសេរី៕
ប្រែសម្រួលៈ ណៃ តុលា