វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តផ្សេងទៀតអាចជា“ ដៃគូដ៏ល្អ” ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន។
សុន្ទរកថារបស់លោកកាលពីថ្ងៃអាទិត្យ លេចឡើងក្នុងគោលបំណងពង្រឹងការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីន តោន ឲ្យប្រទេសផ្សេងទៀតចូលរួម ក្នុងយុទ្ធនាការប្រឆាំងចិនរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណា ល់ ត្រាំ បានលើកឡើងថា លោកគ្រោងនឹងអញ្ជើញទីក្រុងសេអ៊ូល ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទស G7 នៅខែកញ្ញា។
នេះបើតាមសម្តីរបស់លោក Pompeo នៅក្នុងបទសម្ភាសន៍ជាមួយ Fox New បានឲ្យដឹងថា “ទាក់ទងទៅនឹងការជឿនលឿន ផ្នែកយោធារបស់បក្សកុម្មុយនីស្តចិន ពួកគេពិតជាមានមែន…ជាការពិតយើងអាចធ្វើជាដៃគូដ៏ល្អជា មួយសម្ព័ន្ធមិត្តរបស់យើង មកពីឥណ្ឌា អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល អឺរ៉ុប និងពីជុំវិញពិភពលោក៕
ដោយ ឈូក បូរ៉ា