ឌុបៃ៖ យោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទទី១ ខែមិថុនានេះ បានអះអាងថា ខ្លួននឹងនៅ តែបន្តដឹកជញ្ជូនប្រេងសាំងទៅកាន់ ប្រទេសវេណេស៊ុយអេឡាបន្ថែមទៀតទោះ បីជាអាមេរិកតែងតែធ្វើការរិះគន់ចំពោះ ពាណិជ្ជកម្មរួមគ្នាមួយនេះក្តី។
ទាំងប្រទេសអ៊ីរ៉ង់និងវេណេស៊ុយ អេឡាបច្ចុប្បន្នត្រូវបានគេដឹងថាសុទ្ធតែស្ថិតនៅក្នុង ទណ្ធកម្មនៃប្រទេសអាមេរិកដូចគ្នាប៉ុន្តែ លោកអ្នកនាំពាក្យ Abbas Mousavi បានបញ្ជាក់ថាអ៊ីរ៉ង់អនុវត្តគោល ការណ៍ពាណិជ្ជកម្មដោយសេរីស្របទៅ តាមសិទ្ធរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយបន្តថា យើងនឹងនៅតែបន្តផ្គត់ផ្គង់នូវអ្វីដែល រដ្ឋាភិបាលក្រុងការ៉ាកាស ចង់បាននិងចង់បញ្ជាទិញ។
គួរឲ្យដឹងដែរថាខណៈដែលអាមេរិក បានធ្លាប់ចេញសេចក្តីប្រកាស ព្រមានហើយក្តីប៉ុន្តែអ៊ីរ៉ង់មកទល់ពេលនេះបានធ្វើកា របញ្ជូនជោគជ័យនូវនាវាផ្ទុកប្រេងចំនួន៥គ្រឿងមក ហើយទៅដល់ ប្រទេសវេណេស៊ុយអេឡាដែលកំពុងខ្ចះ ខាតខ្លាំងនោះដោយសុវត្ថិភាព និងគ្មានអាមេរិកណាមករារាំងឡើយ៕
ប្រែសម្រួល៖ស៊ុន លី