តេហរ៉ង់ ៖ រដ្ឋាភិបាល នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ថាអ្នកវិទ្យាសាស្ត្រម្នាក់ របស់ខ្លួន ដែលមានឈ្មោះថា Sirous Asgari ក្នុងចំណោមជនជាតិ អ៊ីរ៉ង់ រាប់សិបនាក់ ដែលត្រូវបានជាប់ឃុំឃាំងនៅ អាមេរិកគ្រោង នឹងអាចវិលត្រឡប់មកកាន់ ប្រទេសកំណើត របស់ខ្លួនវិញ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ ។
លោក Asgari គឺជាមនុស្សម្នាក់ ដែលត្រូវបានតុលាការ នៃសហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ទោស កាលពីឆ្នាំ២០១៦ថា បានព្យាយាមលួចឯកសារ សំងាត់ពាក់ព័ន្ធ នឹងពាណិជ្ជកម្ម ក្នុងអំឡុងពេលបំពេញទស្សនកិច្ច សិក្សានៅរដ្ឋOhio ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការតវ៉ាក្តីបុរសវ័យ៥៩ឆ្នាំ ពីសកលវិទ្យាល័យSharifរូប នេះត្រូវបានតុលាការប្រកាស លើកលែងទោស កាលពីខែវិច្ឆិកា។
គួរបញ្ជាក់ដែរថា ទាំងប្រទេសអាមេរិក និងសហរដ្ឋអាមេរិក បានដាក់ទោស ពលរដ្ឋ របស់ពួកគេរៀងខ្លួន ជាច្រើននាក់ ប៉ុន្តែថ្មីៗនេះបានអំពាវនាវ ឲ្យមានការដោះដូរគ្នា នៅបន្ទាប់ពីហេតុការណ៍ វាយលុករបស់កូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី