ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃចន្ទ បានកើនឡើងដល់១,៨០៨,២៩១នាក់ ត្រឹមម៉ោង៦និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង ២២និង៣៣នាទីម៉ោងសកល ។
តួលេខសរុបបានបង្ហាញថា ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់១០៥.០០៣នាក់ ។
តួលេខបានបង្ហាញថា ក្រុងញ៉ូវយ៉ក ជាក្រុងដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយមានអ្នកឆ្លងរហូតដល់៣៧១.៧១១នាក់ និងមានអ្នកស្លាប់ចំនួន២៩.៨៣៣នាក់ ។ រដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជំងឺលើសពី១០០.០០០នាក់ ក្នុងនោះរួមមានរដ្ឋ New Jersey, Illinois, California និង Massachusetts ៕