ព័ត៌មានអន្តរជាតិ

ក្រិច ចាប់ផ្តើមសាលារៀន និងសណ្ឋាគារឡើងវិញហើយ នឹងបើកចំហសម្រាប់ភ្ញៀវទេសចរ

អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសក្រិច បានបើកដំណើរការសាលារៀនបឋមសិក្សា និងមត្តេយ្យឡើងវិញ និងបើករោងភាពយន្ត សណ្ឋាគារ និងកន្លែងហែលទឹកនានា ក្នុងចំណោមពាណិជ្ជកម្មផ្សេងៗដែលបានបិទដំណើរការចាប់តាំងពីខែមីនា ដែលជាផ្នែកមួយក្នុងការចាត់វិធានការណ៍ត្រួតពិនិត្យលើការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ក្រិចបានចាប់ផ្តើមធ្វើការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ច និងសង្គម កំពុងតែវិលមករកសភាពដើមវិញជាបណ្តើរៗហើយដែរ ។

សម្រាប់វិស័យទេសចរណ៍សម្រាប់រដូវក្តៅនេះ នឹងចាប់ផ្តើមក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយរដ្ឋាភិបាលនឹងផ្តល់ព័ត៌មានលើស្ថានភាពទាំងនេះ ដែលក្រិច នឹងស្វាគមន៍ចំពោះភ្ញៀវទេសចរទាំាងឡាយ ៕

To Top