ព័ត៌មានអន្តរជាតិ

រន្ធត់ណាស់! សម្ដីចុងក្រោយ George Floyd “ខ្ញុំដកដង្ហើមមិនរួចទេលោកប៉ូលិស កុំសម្លាប់ខ្ញុំអី”

វ៉ាស៊ីនតោន៖ បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានប៉ូលិសស្បែកសអាមេរិក យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះបីជារូបលោក ខំអង្វរយ៉ាងណាក៏មិនបន្ធូរដៃនោះដែរ អ្វីដែលគួរឲ្យរន្ធត់កាន់តែខ្លាំងនោះគឺ លោកព្យាយាមសុំឲ្យប៉ូលិសបន្ធូរដៃ ដោយនិយាយថា “ខ្ញុំដកដង្ហើមមិនរួចទេលោកប៉ូលិស ខ្ញុំស្រេកទឹកណាស់ ខ្ញុំស្លាប់ឥឡូវហើយ កុំសម្លាប់ខ្ញុំអី”។

នេះហើយជាមូលហេតុបង្កការខឹងសម្បារ រហូតដល់ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ទូទាំងអាមេរិក ទាំងការរងរបួស បំផ្លាញទ្រព្យសម្បត្ដិ និងចាប់ខ្លួនបាតុករជាង ១០០០នាក់ ហើយរហូតដល់ថ្ងៃនេះ នៅមិនទាន់ធូរស្បើយនៅឡើយទេ។

ក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងយ៉ាងតិចជាង៧០ ទីក្រុងរបស់សហរដ្ឋអាមេរិកជុំវិញការស្លាប់របស់ពលរដ្ឋស្បែកខ្មៅ លោក GeorgeFloyd ដែលត្រូវបានបូលិសស្បែកស យកជង្គង់សង្កត់លើកលោក កាលពីពេលថ្មីៗនេះ។

ទីក្រុងចំនួន ២៥ ទូទាំងរដ្ឋចំនួន ១៦ របស់សហរដ្ឋអាមេរិក បានដាក់បំរាមគោចរ ក្រោយផ្ទុះបាតុកម្ម ហើយមនុស្សជិត ១៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលរថយន្ត និងរថយន្តចាក់សំរាមជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញនៅ Washington D.C.។

ការស្លាប់របស់បុរសស្បែកខ្មៅលោក GeorgeFloyd កើតឡើងត្រឹមតែ ៦ឆ្នាំក្រោយពីលោក EricGarner ដែលបានស្លាប់ដោយមន្រ្តី​ ស្បែកសដូចគ្នាកាលពីក្នុងឆ្នាំ ២០១៤ ដោយវាបានបន្សល់ទុកចម្ងល់ដល់ពលរដ្ឋ ថាតើហេតុអ្វីក៏រឿងដដែលនេះ នៅតែបន្ដកើតឡើង? ៕

ដោយ ឈូក បូរ៉ា

To Top