ព័ត៌មានអន្តរជាតិ

ត្រាំព្រមានប្រើកម្លាំងទ័ពបានប៉ុន្មានម៉ោង ប៉ូលីសអាមេរិក៥រូប ត្រូវបាញ់ឲ្យរបួសភ្លាម

វ៉ាស៊ិនតោន៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២ ខែមិថុនានេះ បានសរសេរថាមន្ត្រីប៉ូលីសអាមេរិកយ៉ាង ហោចណាស់៥រូបត្រូវបាន បាញ់ឲ្យរងរបួសនៅ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយនឹង ក្រុមបាតុករដែលតវ៉ាឲ្យការស្លាបរបស់លោក George Floyd។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថាការបាញ់ឲ្យរងរបួសនេះ បានកើតឡើងនៅ ក្រោយពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានព្រមានក្នុងការប្រើ ប្រាស់កម្លាំងទ័ពដើម្បីបង្ក្រាមហ្វូងបាតុករប៉ុន្តែហាក់ដូចជាមិន បានធ្វើឲ្យពួកគេមានភាពភ័យខ្លាចនោះឡើយ។

លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូចនេះថា ប្រសិនបើទីក្រុងឬរដ្ឋមួយបដិសេធមិន ធ្វើសកម្មភាពដែលចាំបាច់ដើម្បីការពារអាយុ ជីវិតនិងទ្រព្យសម្បត្តិ របស់ប្រជាជនរបស់ពួកគេនោះ លោកនឹងសម្រេចចិត្តដោយខ្លួនឯង​ក្នុងការដាក់ពង្រាយយោធាសហរដ្ឋអាមេរិកដើម្បី ដោះស្រាយបញ្ហានេះ ឲ្យឆាប់រហ័សបំផុត៕

ប្រែសម្រួល៖ ស៊ុន លី

To Top