ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងនៅ កាលីហ្វ័រនីញ៉ា មានមនុស្សលើនោះ៣នាក់

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ឧទ្ធម្ភាគចក្រចំនួន១ គ្រឿង ដែលមានមនុស្ស៣នាក់ នៅលើនោះបានធ្លាក់នៅជិតក្រុង Fairfield នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអង្គារ ។

យោងតាមការបញ្ជាក់ពីការិយាល័យប្រចំាតំបន់ Solano បានឲ្យដឹងថា ការធ្លាក់យន្តហោះបានបង្ក ឲ្យមានភ្លើងឆេះប៉ះពាល់ដល់ឥវ៉ាន់ របស់អតិថិជនអស់៤០.០០០កញ្ចប់ ។

ក្រសួងអាកាសចរណ៍សហព័ន្ធ (FAA)បានឲ្យដឹងថា មនុស្ស៣នាក់ត្រូវបានគេជឿជាក់ថា នៅលើយន្តហោះនោះ ។

លោក Ian Gregor អ្នកគ្រប់គ្រងតំបន់ទូរគមនាគមន៍ប្រចាំតំបន់ប៉ាស៊ីហ្វិកចំណុះឲ្យក្រសួងខាងលើបាន បញ្ជាក់ថា ឧទ្ធម្ភាគចក្រ Bell 206 ចំនួន១គ្រឿងបានធ្លាក់នៅជិតផ្លូវ Lyon Road និងវិថី Soda Springs នៅវេលាម៉ោងប្រមាណ១និង៣០នាទីល្ងាច ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានចុះផ្សាយយ៉ាងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top