អូតាវ៉ា៖ នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយថា ប្រទេសកាណាដា នឹងមិនគាំទ្រដល់បេក្ខភាពរបស់រុស្ស៊ីឡើយ ក្នុងការវិលត្រឡប់មកចូលរួម ជាមួយនឹងប្រទេសក្នុងក្រុមG7។
សំណើរនេះ ត្រូវបានដាក់ដោយប្រធានាធិបតីអាមេរិក លោកDonald Trump តាំងតែពីចុងសប្តាហ៍កន្លងមក ប៉ុន្តែកាណាដាបានបង្ហាញជំហរជំទាស់ ដោយអះអាងថា រុស្ស៊ីនៅតែបន្ត មិនគោរពតាមច្បាប់អន្តរជាតិឡើយ។
គួរបញ្ជាក់ដែរថា លោកDonald Trump បាននិយាយកាលពីថ្ងៃសៅរ៍ ហើយថា គាត់នឹងផ្អាកកិច្ចប្រជុំG7 រហូតដល់ខែកញ្ញា ហើយចង់បន្ថែមប្រទេស នៅក្នុងកិច្ចប្រជុំដូចជា ប្រទេសអូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និងប្រទេសឥណ្ឌាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី