Covid-19

ក្រុងវូហាន គ្មានករណីឆ្លងសូម្បីតែម្នាក់ ក្រោយការធ្វើតេស្តលើពលរដ្ឋ ១០លាននាក់ ត្រឹមរយៈពេល១៩ថ្ងៃ

បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃអង្គារ ទី២ ខែមិថុនា បានសរសេរថា ទីក្រុងវូហានប្រទេសចិន ត្រូវបានគេរាយការណ៍ រកមិនឃើញករណីវិជ្ជមានកូវីដ១៩ ឡើយអស់រយៈពេល ៣សប្តាហ៍មកហើយ និងបានធ្វើតេស្តទៅលើ ពលរដ្ឋរាប់លាននាក់។

ទោះបីជាយ៉ាងណាក្តី អ្នកជំងឺដែលមានចំនួន ៣០០នាក់ នៅតែអាចមានឱកាស​ជាអ្នកចម្លងវិរុសនេះឡើងវិញ។​មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល​នៃក្រុងប៉េកាំងនៅថ្ងៃនេះ​បានអះអាងបច្ចុប្បន្នក្រុងវូហាន​បានក្លាយទៅជាទីកន្លែងសុវត្ថិភាពបំផុត​សម្រាប់កូវីដ១៩​បន្ទាប់ពីការធ្វើតេស្ត​ ដ៏សំបើមមួយទៅដល់ ១០លាននាក់ ក្នុងរយៈពេលត្រឹមតែ ១៩ថ្ងៃចុងក្រោយ។

គួរបញ្ជាក់ដែរថា ទីក្រុងវូហាន ដែលជាទីក្រុងមានពលរដ្ឋរស់នៅ ១១លាននាក់ ត្រូវបានដាក់បញ្ជាឲ្យចាប់ផ្តើម ធ្វើតេស្តរកកូវីដ១៩ ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃទី១៤ ខែឧសភាមក ប៉ុន្តែជាលទ្ធផលអាជ្ញាធរ បានធ្វើតេស្តសរុប ១០លាននាក់ ក្នុងរយៈពេល១៩ថ្ងៃ គិតមកត្រឹមថ្ងៃទី២ ខែមិថុនានេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top