ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ និងរុស្ស៊ី នឹងបន្តដំណើរ សេវាកម្មផ្លូវដែកវិញ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមក្រុមហ៊ុនផ្លូវដែករដ្ឋ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា សេវាកម្មផ្លូវដែក រវាងប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ី នឹងត្រូវបន្តដំណើរសេវាកម្មវិញ នៅក្នុងខែកក្កដា ។

ក្រុមហ៊ុនសេវាកម្មផ្លូវដែករដ្ឋរុស្ស៊ី RZD Russian Railways បាននិយាយប្រាប់ថា សេវាកម្មរថភ្លើង ដែលត្រូវបានផ្អាក ដើម្បីជាការឆ្លើយតប ចំពោះការផ្ទុះរាតត្បាតឆ្លង នៃមេរោគកូវីដ១៩ ក្នុងប្រទេសចិន អាចនឹងត្រូវបន្តដំណើរ ការជាថ្មីឡើងវិញ នៅក្នុងខែក្រោយនេះ ។

ចំណែកទស្សនាវដ្ដីអន្តរជាតិ RZD Partner បាននិយាយបញ្ជាក់ប្រាប់ថា សេវាកម្មផ្លូវដែកនេះ នឹងចាប់ផ្តើមសារជាថ្មីឡើងវិញ លើដងផ្លូវដែលតភ្ជាប់ទីក្រុងមូស្គូ ទៅទីក្រុងទន្លេ Tumen River តភ្ជាប់ទីក្រុងព្យុងយ៉ាង ទៅទីក្រុងមូស្គូ និងពីទីក្រុងព្យុងយ៉ាង ទៅទីក្រុង Khabarovsk ៕ប្រែសម្រួល៖ប៉ាង កុង

To Top