សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង រំពឹងថានឹងក្លាយជាសមាជិកឈរជើងនៃក្រុមសេដ្ឋកិច្ចឈានមុខគេ G7 ដែលមិនមែនជាអ្នកសង្កេតការណ៍ បណ្តោះអាសន្នទៀតនោះទេ នៅពេលផែនការពាក់ព័ន្ធរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានអនុវត្តយ៉ាងរលូន។
ទស្សនវិស័យបានកើតឡើងនៅពេលដែលលោក ត្រាំ និងលោកប្រធានាធិបតី មូន ជេអ៊ីន បានយល់ព្រមបន្ថែមប្រទេសកូរ៉េខាងត្បូង ទៅក្នុងត្រកូលសមាជិកក្រុម 7 (G7) ក្នុងអំឡុងពេលជជែកតាមទូរស័ព្ទរបស់ មេដឹកនាំទាំងពីរ កាលពីថ្ងៃមុន។
លោក ដូណាល់ ត្រាំ កំពុងស្វែងរកបញ្ចូលប្រទេសរុស្ស៊ី អូស្ត្រាលី ឥណ្ឌា និងប្រហែលជាប្រេស៊ីលមួយទៀត នៅក្នុងក្លឹបដែលមានអាយុកាលយូរអង្វែងដែលលោកចាត់ទុកថាហួសកំណត់។ គួរបញ្ជាក់ថា សមាជិកដែលមានស្រាប់គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន៕ដោយ ឈូក បូរ៉ា