ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ ប្រសិនបើចិន ដាក់ប្រើច្បាប់ សន្តិសុខលើហុងកុង

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ចក្រភពអង់គ្លេស កំពុងតែត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ ប្រសិនបើប្រទេសចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ លើទីក្រុងហុងកុង។

លោក Boris Johnson បានសរសេរយ៉ាងដូច្នេះថា “ចាប់តាំងពីការប្រគល់ឲ្យវិញ នៅក្នុងឆ្នាំ១៩៩៧មក គន្លឹះសំខាន់​គឺគោលគំនិតដ៏មានតម្លៃ “ប្រទេសមួយប្រព័ន្ធពីរ” ដែលមានចែង នៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង និងគាំទ្រដោយសេចក្តីប្រកាសរួមគ្នា ចុះហត្ថលេខា ដោយប្រទេសអង់គ្លេស និងប្រទេសចិន”។

លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ លើទីក្រុងហុងកុងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាព និងធ្វើឲ្យបាត់បង់​ នូវស្វយភាពរបស់ហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង

To Top