ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរដ្ឋចិន ទិញសណ្តែកសៀងអាមេរិក ១៨ម៉ឺនតោន ចំពេលមានភាពតានតឹង ពាណិជ្ជកម្មទ្វេភាគី

ប៉េកាំង៖ ទីភ្នាក់ងារចិន បានរាយការណ៍ថា ក្រុមហ៊ុនចិន ដែលគ្រប់គ្រងដោយរដ្ឋ បានទិញសណ្តែកសៀង យ៉ាងតិចចំនួន ១៨០,០០០ តោនកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី ពាណិជ្ជករអាមេរិកចំនួន ៣ នាក់ដែលមានចំណេះដឹង អំពីកិច្ចព្រមព្រៀងនេះ ខណៈភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងកើនឡើង នៅហុងកុង។

ទីភ្នាក់ងារព័ត៌មាន ក៏បានកត់សម្គាល់ប្រភពនានា នៅក្នុងប្រទេសចិនផងដែរ ដោយថារដ្ឋាភិបាល បានបញ្ជាឱ្យក្រុមហ៊ុនបែបនេះ បញ្ឈប់ការទិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ឈប់ការប្រព្រឹត្តពិសេស របស់ហុងកុង ដើម្បីដាក់ទណ្ឌកម្មទីក្រុងប៉េកាំង ដោយបង្ហាញថា ការចរចានៅពីក្រោយ គឺកាន់តែខ្លាំងឡើង។

អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក ចាវ លីជៀន បានស្នើថាទីក្រុងប៉េកាំង នឹងអនុវត្តវិធានការប្រឆាំង នឹងវិធានការចុងក្រោយ របស់ក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការអនុគ្រោះ ដល់ទីក្រុងហុងកុង៕ ដោយ៖ ឈូក បូរ៉ា

To Top