ព័ត៌មានអន្តរជាតិ

ប៉ូលីសក្រុងប៉ារីស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅពេលក្រុមកុបកម្មតវ៉ា រឿងរើសអើសពូជសាសន៍

បរទេស៖ ប៉ូលីសប្រឆាំងកុបកម្មនៅក្នុងប្រទេសបារាំង ត្រូវបានជួបជាមួយបំណែកកំទេចកំទីដុំថ្ម នៅពេលដែលពួកគេបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូង បាតុករនៅទីក្រុងប៉ារីស ដែលពួកគេបានប្រមូលផ្តុំគ្នា ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃអង្គារនិងបាន ចាប់ផ្តើមដុតភ្លើង។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្ម តវ៉ាជាមួយនឹងប៉ូលីសដែលធ្វើយោធូបនីយកម្ម និងភាពអយុត្តិធម៌ផ្នែកពូជសាសន៍។

ការប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ត្រូវបានគេរាយការណ៍ថា បានផ្តល់កិត្តិយសដល់បុរសជនជាតិស្បែកខ្មៅជនជាតិបារាំង ម្នាក់ដែលបានស្លាប់ពេលកំពុងស្ថិតក្នុង ការឃុំឃាំងរបស់ប៉ូលីស។ ការតវ៉ានេះបានកើតឡើង ខណៈដែលការតវ៉ាជាច្រើនក៏បានផ្ទុះ ឡើងនៅសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅនៅទីក្រុង Minneapolis គឺលោក George Floyd ។

លោក Dominique Sopo ប្រធានក្រុមសកម្មជនបារាំង SOS Racisme បានប្រាប់សារព័ត៌មាន AP ថា “នៅពេលអ្នកបដិសេធមិនព្យាបាល បញ្ហានៃការរើសអើងជាតិសាសន៍ … វានាំឱ្យមានអ្វីដែលយើងបានឃើញ នៅសហរដ្ឋអាមេរិក” ។ ករណីរបស់ George Floyd និយាយតាមអ្វីដែលយើងខ្លាចនៅបារាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top