ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រងការរញ្ជួយដី កម្រិត៦.០រ៉ិចទ័រ តែមិនទាន់ មានសញ្ញាបញ្ជាក់ អំពីរលកយក្ស ស៊ូណាមិ នៅឡើយទេ

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅលើដែនកោះបាលី ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃពុធ ។

ទីភ្នាក់ងារបានឲ្យដឹងថា ដំបូងឡើយ គ្រោះរញ្ជួយដីមានកម្រិត៦.០រ៉ិចទ័រ ។ មន្ត្រីមួយរូបទទួលបន្ទុកនៅទីភ្នាក់ងារ ឧតុនិមយបានបញ្ជាក់ដូច្នេះ ។
មន្ត្រីបានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា “គ្រោះរញ្ជួយដីមិនទាន់ មានសក្តានុពលខ្លាំង បង្កឲ្យមានរលកយក្ស នៅឡើយទេ ដោយសារតែ នៅចំកណ្តាល នៃគ្រោះរញ្ជួយដីគឺ មានជម្រៅជ្រៅខ្លាំងណាស់” ។

មន្ត្រីបាននិយាយថា គ្រោះរញ្ជួយដ៏កក្រើកបានកើតឡើង នៅវេលាម៉ោង២២និង៥៤នាទីយប់ ម៉ោងនៅហ្សាការតា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top