ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន ទទួលយកសំណើកូរ៉េខាងត្បូង ដើម្បីផ្ដល់ប្រាក់ឈ្នួលដល់ពលរដ្ឋកូរ៉េ ធ្វើការនៅ USFK

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានទទួលយកសំណើ របស់កូរ៉េខាងត្បូង ដើម្បីផ្តល់ប្រាក់ឈ្នួល កម្លាំងពលកម្ម ដល់ប្រជាជនកូរ៉េទាំងអស់ ដែលធ្វើការឱ្យកងកំលាំងកូរ៉េ (USFK) ចំពេលដែលកិច្ចចរចា ចែករំលែកចំណាយការពារជាតិ របស់ប្រទេសទាំងពីរ ត្រូវបានជាប់គាំង។

និយោជិកប្រហែល ៤.០០០ នាក់ ត្រូវបានឲ្យឈប់សម្រាក ដោយមិនបានបង់ប្រាក់ ចាប់ពីថ្ងៃទី ១ ខែមេសា ចំពេលមានភាពជាប់គាំង ក្នុងកិច្ចចរចា ដើម្បីធ្វើកិច្ចព្រមព្រៀងពិសេសថ្មី (SMA) ដែលចែង ថាតើទីក្រុងសេអ៊ូល នឹងចំណាយប៉ុន្មាន សម្រាប់ការថែរក្សា USFK ដែលមានកម្លាំង ២៨.៥០០ នាក់នៅទីនោះ។

ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងការពារជាតិ បានទទួលយកសំណើ របស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ថវិកាដល់ថ្លៃឈ្នួលកម្លាំងពលកម្ម សម្រាប់និយោជិកកូរ៉េធ្វើការនៅ USFK ទាំងអស់នៅចុងឆ្នាំ២០២០ ហើយប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាជាង ២០០ លានដុល្លារអាមេរិក សម្រាប់កម្លាំងពលកម្មកូរ៉េទាំងមូល៕ ដោយ៖ ឈូក បូរ៉ា

To Top