ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋនៅអង់គ្លេសរាប់ពាន់នាក់ បានផ្ទុះការតវ៉ា ទៅលើករណីនៃការសម្លាប់ លោក George Floyd ។
កាលពីថ្ងៃទី៣ ខែមិថុនា នៅចក្រភពអង់គ្លេស ក្នុងក្រុងឡុងដ៏ គេឃើញមានពលរដ្ឋរាប់ពាន់នាក់ បាននាំ គ្នាប្រមូលផ្តុំគ្នា និងបានតវ៉ាទៅលើករណី នៃការសម្លាប់លោក George Floyd ដែលជាជនជាតិអាមេរិកាំង ស្បែកខ្មៅ ។
គេបានដឹងថា លោក George Floyd ត្រូវបានប៉ូលិស ដែលជាជនអាមេរិកាំងស្បែកស បានធ្វើឲ្យស្លាប់ បន្ទាប់ពីពួកគេបានចាប់រូបគាត់ នៅរដ្ឋមូនីសូតា សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ។
នៅក្នុងពេលប្រមូលផ្តុំគ្នានោះដែរ គេឃើញពលរដ្ឋនៅអង់គ្លេស នាំគ្នាស្រែក និងឡើងបដាពាក្យស្លោក ដែលបានដកស្រង់សម្តី របស់ជនរងគ្រោះ ដែលបាននិយាយថា “ការរស់នៅរបស់ជនជាតិស្បែកខ្មៅ ប្រឈមនឹងបញ្ហា” និងបានដាក់ថា “ខ្ញំមិនអាចដងដង្ហើមបានទេ” ។
ក្រោយការស្លាប់បុរសស្បែកខ្មៅរូបនេះ បានមួយថ្ងៃ នៅទូទាំងរដ្ឋ នៅសហរដ្ឋអាមេរិក ក៏មានផ្ទុះការតវ៉ា ទៅលើការស្លាប់នេះជាបន្តបន្ទាប់ និងឈានដល់ការ ប្រើអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិសបង្ក្រាបកុបកម្មទៀតផង ។ ទន្ទឹងនេះដែរ ក៏មានការចាប់ខ្លួនក្រុមបាតុករ ជាច្រើននាក់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា