ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផ្តល់ប្រាក់ចំនួន ៣០០ លានដុល្លារ សម្រាប់វ៉ាក់សាំង នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍

តូក្យូ៖ មន្រ្តីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនបានសម្រេចចិត្ត ផ្តល់ថវិកាប្រមាណ ៣០០ លានដុល្លារ ដល់អង្គការពិភពលោកមួយ ដើម្បីបង្កើនលទ្ធភាព ទទួលបានវ៉ាក់សាំង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។

យោងតាមមន្រ្តីបានឲ្យដឹងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ នឹងត្រូវបានផ្តល់ទៅឱ្យGavi ដែលជាសម្ព័ន្ធវ៉ាក់សាំង សម្រាប់រយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ២០២១ ដើម្បីចូលរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង សុខភាពសាធារណៈទូទាំងពិភពលោក ។

លោក Yoshihide Suga លេខាធិការខុទ្ទកាល័យ បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “ ដោយមានការចូលរួម ពីពិភពលោក (ជប៉ុន) ចង់ដឹកនាំការអភិវឌ្ឍ និងការរីករាលដាល នៃថ្នាំព្យាបាល និងវ៉ាក់សាំងថ្មីៗ” ។

លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ គ្រោងនឹងប្រកាសជំនួយ នៅក្នុងសារជាវីដេអូ ដែលនឹងត្រូវចាក់ផ្សាយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ នៅក្នុងកិច្ចប្រជុំរបស់អង្គការ ក្រៅរដ្ឋាភិបាល៕

ដោយ ឈូក បូរ៉ា

To Top