ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់លោក Mike Pompeo ដែលអំពាវនាវ ឲ្យការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងចិន

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសុន្ទរកថាថ្មីៗនេះ របស់លោកដែលអំពាវនាវ ឱ្យការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន ដោយបរិហារការអំពាវនាវនេះថា មិនសមហេតុសមផល និងសំរាម។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) លោក Pompeo បានពណ៌នាម្តងហើយម្តងទៀតថា បក្សកុម្មុយនិស្តកំពុងកាន់អំណាច របស់ចិនថាជា “ការឈ្លានពាន” និងជារបបផ្តាច់ការដែលចាត់ទុកថា ជាចេតនាលើការបំផ្លាញ គំនិតលោកខាងលិចប្រជាធិបតេយ្យ និងតម្លៃលោកខាងលិច។ “

នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យនាយកដ្ឋាន កិច្ចការអន្តរជាតិនៃគណបក្សពលករ កំពុងកាន់អំណាចខាងជើង បានបដិសេធការលើកឡើង របស់លោក Pompeo ។ នេះជាលើកទីមួយហើយ ដែលក្រសួងបានចេញ សេចក្តីថ្លែងការណ៍ដោយខ្លួនឯង ចាប់តាំងពីមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ឡើងកាន់អំណាច៕ ដោយ៖ ឈូក បូរ៉ា

To Top