ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូង ឲ្យបញ្ឈប់មិនឲ្យជនផ្ដាច់ខ្លួន ចែកចាយលិខិតប័ណ្ណ ប្រឆាំងកូរ៉េខាងជើង

បរទេស ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នាពេលថ្មីៗនេះ បានព្រមានប្រទេសកូរ៉េខាងត្បូង ឲ្យបញ្ឈប់មិនឲ្យជនផ្តាច់ខ្លួន បញ្ជូនលិខិត្តប័ណ្ណ ចូលទៅក្នុងតំបន់ សគ្មានទ័ព ជាទីខ័ណ្ឌចែកប្រទេសទាំងពីរ ដោយនិយាយថា ខ្លួនអាចនឹងលុបចោលកិច្ចព្រមព្រៀង យោធាទ្វេភាគីថ្មីៗនេះ ប្រសិនបើនៅតែមានសកម្មភាពបែបនេះ ។

លោកស្រី គីម យូអ៊ុន ដែលបម្រើការមិនផ្លូវការ ជាប្រធានផ្នែកបុគ្គលិករបស់លោក គីម ជុងអ៊ុន នោះ បានចេញនូវសេចក្តីព្រមានបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងាររដ្ឋផ្លូវការរបស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃព្រហស្បតិ៍នេះ។

ជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ របស់ប្រទេសកូរ៉េខាងជើងនេះ មន្ត្រីនាំពាក្យឲ្យក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការ អន្តរកូរ៉េមួយរូប បានស្នើឲ្យមានការផ្អាកភ្លាមៗ នូវប្រតិបត្តិការចែកចាយលិខិតប័ណ្ណនោះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Us News ៕
ប្រែសម្រួល៖ប៉ាង កុង

To Top