ព័ត៌មានអន្តរជាតិ

កំពប់ប្រេងសាំង ជាង ២ម៉ឺនតោន រុស្សី ប្រកាស ដាក់រដ្ឋមួយ ក្នុងកម្រិត ប្រកាសអាសន្ន

បរទេស ៖ទូរទស្សន៍CNNចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនានេះ បានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសរុស្សីលោកពូទីន បានចេញបញ្ជាឲ្យមាន ការដាក់
រដ្ឋ Norilsk នៅក្នុងកម្រិតប្រកាសអាសន្ន នៅក្រោយពេលដែល ប្រេងសាំងប្រមាណជា២ម៉ឺនតោនត្រូវបាន កំពប់ចូលទៅក្នុងទន្លេ នៅក្បែរស្ថានីយផ្គត់
ផ្គង់ថាមពេលមួយ កន្លែង។

យោងតាមទីភ្នាក់ងារ បរិស្ថានរុស្ស៊ី Rosprirodnadzor បានឱ្យដឹងថា ក្រុមបរិស្ថានមួយបានពណ៌នាការ ខូចខាតនេះថា ជាគ្រោះមហន្តរាយហើយ កំហាប់សារធាតុកខ្វក់ នៅក្នុង ដែនទឹកក្បែរនោះបានឈានដល់កម្រិត លើសពីកម្រិតធម្មតា អាចអនុញ្ញាតឲ្យប្រើប្រាស់ បានដល់ រាប់ពាន់រាប់ពាន់ដង។

ក្នុងកិច្ចប្រជុំមួយជាមួយនឹង លោកពូទីនលោករដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការងារ បន្ទាន់របស់ប្រទេសបានរៀបរាប់ថា ហេតុការណ៍ ដែលកើតឡើងនៅក្នុងស្ថានីយផលិតថាមពល ដែលពេល ប្រេងឥន្ធនៈចាប់ផ្តើម កំពប់ចេញដំបូងបុគ្គលិក ទាំងឡាយព្យាយាមគ្រប់គ្រងវាដោយខ្លួនឯង និងមិនបានរាយការណ៍ជូនក្រុមកងកម្លាំងឡើយរហូតទៅ ដល់២ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top