បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានប្រកាសអនុញ្ញាតិ ឲ្យមានការធ្វើតេស្ត
វ៉ាក់សាំង ដែលត្រូវបានផលិត ដោយសកលវិទ្យាល័យOxford នៃចក្រភពអង់គ្លេស។
ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិ ឬហៅកាត់ថា Anvisa បាននិយាយថា វ៉ាក់សាំងនេះ គឺជាវិធីតែមួយគត់ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស
ហើយប្រេស៊ីល នឹងក្លាយជាប្រទេសដំបូង នៅខាងក្រៅចក្រភពអង់គ្លេស ដែលទទួលបានសិទ្ធក្នុង ការសាកល្បងវ៉ាក់សាំងទាំងនោះ។
ការធ្វើតេស្តនឹងត្រូវធ្វើឡើង ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់រដ្ឋមន្ត្រីសុខាភិបាល ប្រេស៊ីលហើយវានឹង ត្រូវប្រើប្រាស់ទៅលើ តែអ្នកជំងឺទាំងឡាយណា
ដែលមិនធ្លាប់បានឆ្លងវិរុសនេះ ពីមុនមកប៉ុណ្ណោះ និងដោយការស្ម័គ្រចិត្តផងដែរ ។
គួរបញ្ជាក់ថា វ៉ាក់សាំងនេះបានធ្វើតេស្ត ជោគជ័យរួចមកហើយ ទៅលើមន្ទីរពិសោធន៍ ដែលប្រើប្រាស់សត្វស្វា ហើយបច្ចុប្បន្នកំពុងចាប់ ផ្តើមធ្វើតេស្តទៅលើមនុស្ស
១០០០០នាក់នៅក្នុងប្រទេសអង់គ្លេស និងបន្តធ្វើតេស្តនៅក្រៅប្រទេសផង គឺប្រេស៊ីលដើម្បីធ្វើឲ្យកម្រិតច្បាស់ លាស់កាន់តែអាចទុកចិត្តបាន ៕
ប្រែសម្រួល៖ស៊ុនលី