ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អំពាវនាវ ឲ្យពលរដ្ឋអូស្ត្រាលី កុំនាំ ធ្វើឲ្យមាន ភាពតានតឹង បែបពូជសាសន៍ ដូច នៅអាមេរិក ឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនាបានឲ្យដឹងថានាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលីលោក Scott Morrison បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ទាំងអស់ដែលបានចូលរួមជាមួយនឹងចលនា Black Lives Matter កុំព្យាយាមធ្វើឲ្យមានភាពតានតឹង បែបការរើសអើងពូជសាសន៍ ដូចទៅនឹងស្ថានភាពនៅអាមេរិកបច្ចុប្បន្ន។

ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់ បានដើរក្បួននៅតាមទីក្រុង នានារបស់អូស្ត្រាលីដើម្បីប្រឆាំងនឹងការស្លាប់ របស់ជនជាតិដើម Aboriginal នាពេលកន្លងមកនិងក៏ដូចជាការរំលោភបំពាន យ៉ាងទូលំទូលាយលើជនជាតិដើមអូស្ត្រាលី។

សេចក្តិអំពាវនាវរបស់លោក Morrison នៅថ្ងៃនេះទោះបីជាយ៉ាងណា បានបញ្ជាក់ថាទទួលស្គាល់ថាពលរដ្ឋអូស្ត្រាលី ទាំងអស់មានសិទ្ធក្នុងការធ្វើសកម្មភាពតវ៉ាទាំងឡាយ។ គួរឲ្យដឹងដែរថាក្រុមតវ៉ាប្រឆាំងនៅតែបន្តធ្វើសកម្មភាបតវ៉ាទោះបីជា ស្ថិតនៅក្នុងបម្រាមគោចរក្តីដោយការជួបជុំ មិនលើសពី២០នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top