ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គាំទ្របាតុករយុវជន អាមេរិក ក្នុងការទាមទារយុត្តិធម៌ ផ្នែកពូជសាសន៍

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នៅថ្ងៃពុធទី ៣ ខែមិថុនា បានសាទរចំពោះការតវ៉ាយ៉ាងជ្រាលជ្រៅ របស់ជនជាតិអាមេរិក ដែលទាមទារយុត្តិធម៌ពូជសាសន៍ ហើយបាននិយាយថា ការធ្វើបាតុកម្មកាល ពីសប្តាហ៍មុន លើការសម្លាប់បុរសស្បែកខ្មៅម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស អាចបង្កឱ្យមានកំណែទម្រង់ទូទាំងប្រទេស។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយ ជាវីដេអូដំបូងរបស់លោកចាប់តាំងពីលោក George Floyd បានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែឧសភានៅទីក្រុង Minneapolis ដែលបានបង្កភាព ចលាចលនៅទូទាំងប្រទេស, អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បានជំរុញឱ្យរដ្ឋ និងអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញ នូវគោលនយោបាយរបស់ពួកគេស្តីពី ការប្រើប្រាស់កម្លាំង។

លោកអូបាម៉ា បានដឹកនាំការអត្ថាធិប្បាយ របស់គាត់ចំពោះបុរសនិងស្ត្រីស្បែកខ្មៅវ័យក្មេងដែលគាត់និយាយថាជាញឹកញាប់បានរង ឬឆ្លងកាត់អំពើហឹង្សាច្រើនពេកហើយ៕

To Top