ព័ត៌មានអន្តរជាតិ

ប្រជាជនសិង្ហបុរីមួយចំនួន នឹងទទួលបានប្រាក់ចំនួន ១.០០០ ដុល្លារ នៅខែមិថុនា

សិង្ហបុរី៖ ប្រជាជនសិង្ហបុរី ដែលមានប្រាក់ចំណូលទាប ដែលមានអាយុលើសពី ៤៩ ឆ្នាំ និងមានកូនយ៉ាងតិចម្នាក់ ដែលមានអាយុ ២០ ឆ្នាំនិងក្រោមនេះ នៅក្នុងប្រទេសសិង្ហបុរី នឹងទទួលបានប្រាក់ចំនួន ១.០០០ ដុល្លារនៅខែមិថុនា ដើម្បីជួយពួកគេក្នុងការចំណាយ ក្នុងការរស់នៅក្រោមគ្រោងការណ៍ ដែលបានប្រកាសពេលមុន ដោយរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ជាមួយនឹងការឧបត្ថម្ភ នៅខែមិថុនា ចំនួនសរុប ដែលបានផ្តល់ឱ្យជនជាតិសិង្ហបុរី ក្រោមកញ្ចប់ថែទាំ និងឧបត្ថម្ភ និងការទូទាត់សាមគ្គីភាព នៅឆ្នាំនេះ ឈានដល់ ៣,៥ ពាន់លានដុល្លារ។

ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមិថុនាថា ការទូទាត់បម្រុងជាលើកទី ២ ដល់បុគ្គលម្នាក់ៗ ក្រោមកញ្ចប់ថែទាំនិងឧបត្ថម្ភ – ៦០០ ដុល្លារ ឬ ៣០០ ដុល្លារ អាស្រ័យលើប្រាក់ចំណូល -នឹងត្រូវបញ្ចូល ទៅក្នុងគណនីធនាគាររបស់សិង្ហបុរី ចាប់ពីថ្ងៃទី ១៨ ខែមិថុនា៕ ប្រែសម្រួលៈ ណៃ តុលា

To Top