ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក រិះគន់ការតវ៉ា ដោយក្រុមពលរដ្ឋកូរ៉េ ដែលថ្កោលទោស រឿងរើសអើងពូជសាសន៍

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅសហរដ្ឋអាមេរិក ប៉ុន្តែប្រឆាំងនឹងអ្នក ដែលថ្កោលទោស ប្រទេសរបស់លោក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក ហារីស បានបង្ហោះសារ នៅលើបណ្ដាញសង្គមរបស់លោក នូវរូបថតរបស់ក្រុមបាតុករកូរ៉េមួយក្រុម ដែលកាន់ផ្ទាំងក្រដាសអានថា“ ចក្រពត្តិនិយម របស់សហរដ្ឋអាមេរិក មានន័យថា ខ្ញុំមិនអាចដកដង្ហើមបានទេ” ។

លោកបានបញ្ជាក់បន្ថែមថា “ ខ្ញុំមិនយល់ស្រប នឹងក្រុមអ្នកតវ៉ាទាំងនេះទេ ប៉ុន្តែគោរពសិទ្ធិរបស់ពួកគេ ក្នុងការតវ៉ាដោយសន្តិវិធីនៅទីនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ” សហរដ្ឋអាមេរិក នឹងស៊ើបអង្កេតការស្លាប់ របស់លោក George Floyd យ៉ាងពេញលេញ និងប្រកបដោយតម្លាភាព៕
ដោយ ៖ ឈូក បូរ៉ា

To Top