ព័ត៌មានអន្តរជាតិ

មេដឹកនាំឥស្លាមជីហាដ ជាន់ខ្ពស់ប៉ាឡេស្ទីន ត្រូវបានគេប្រកាសថា ទទួលមរណភាពហើយ

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា លោក Ramadan Shalah អតីតអគ្គលេខាធិការរ មជីហាដ ប៉ាឡេស្ទីន ត្រូវបានប្រកាសថា បាន ទទួលមរណភាព ដោយក្រុមរបស់គាត់ កាលពីថ្ងៃសៅរ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រុមរបស់គាត់ បានឲ្យដឹងថា លោក Shalah ជាអ្នក នយោបាយដ៏សំខាន់ម្នាក់ បានទទួលមរណភាព នៅអាយុ៦២ឆ្នាំ បន្ទាប់ពីរងការឈឺចាប់ដោយ សារជំងឺមិនអាចព្យាបាលបាន ។

លោក Shalah កើតនៅក្នុងឆ្នាំ១៩៥៨ នៅតំបន់ហ្គាហ្សា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោម ស្ថាបនិកជាច្រើន របស់ក្រុមឥស្លាមជីហាដ ។ គាត់បានរស់នៅក្នុងប្រទេសលីបង់ និងមាន ទំនាក់ទំនងខ្លាំងបំផុត ជាមួយប្រទេសស៊ីរី ។ គាត់ជាមេដឹកនំានៃក្រុមនេះ នៅចន្លោះឆ្នាំ១៩៩៥ និងឆ្នាំ២០១៨ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top