ព័ត៌មានអន្តរជាតិ

ក្រុមអ្នកប្រឆាំងលើសពី ១៥.០០០នាក់ នាំគ្នាតវ៉ា នៅមុខស្ថានទូតអាមេរិក នៅដាណឺម៉ាក ប្រឆាំងនឹងការ ប្រកាន់ពូជសាសន៍

ខូផែនហាហ្សែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា ក្រមអ្នកតវ៉ាប្រមាណជាង ១៥.០០០នាក់ បានប្រមូលផ្តុំគ្នា ស្វែងរកសន្តិភាព នៅខាងមុខស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានី នៃប្រទេសដាណឺម៉ាក កាលពីរសៀលថ្ងៃអាទិត្យ ដោយបានស្រែកខ្លាំង ជាមួយពាក្យស្លោក និងកាន់បដា ដែលសរសេរជាភាសាដាណឺម៉ាក (អ្នកស្បែកខ្មៅរស់នៅប្រឈមនឹងបញ្ហា) ពេលធ្វើបាតុកម្ម ។

បន្ទាប់ពីបានធ្វើបាតុកម្ម នៅខាងមុខស្ថានទូតអាមេរិក អស់រយៈពេលប្រហែលមួយម៉ោង ដោយបានស្រែកថា “ខ្ញុំមិនអាច ដកដង្ហើមបានទេ” ហើយក្រុមបាតុករ បាននាំគ្នាធ្វើព្យុហយាត្រា តាមទីក្រុង Copenhagen តាមបណ្តោយផ្លូវ Kongegade មុនពេលមកដល់ Christiansborgs Slotsplats គឺរដ្ឋសភារបស់ប្រទេសដាណឺម៉ាក ដើម្បីធ្វើការតវ៉ា ។

ការធ្វើបាតុកម្មបានចាប់ផ្តើម នៅម៉ោង២ល្ងាច ម៉ោងក្នុងតំបន់ ដែលជាការកត់សម្គាល់ដើម្បី បង្ហាញ អំពីការប្រកាន់សាសន៍និយម អាយុផ្សេងៗគ្នា តាមធម្មជាតិ ហើយទាក់ទងទៅនឹងវត្ត មានរបស់ប៉ូលិសម្នាក់ផងដែរ ។

ការធ្វើបាតុកម្ម នៅក្នុងប្រទេសដាណឺម៉ាក គឺជាផ្នែកមួយនៃរលក ការតវ៉ាជាច្រើននៅទូទាំង ពិភពលោក ដែលផ្តោតសំខាន់ លើការសម្លាប់ដោយប៉ូលិស លើរូបលោក George Floyd ដែលជាជនជាតិ អាហ្វ្រិក សញ្ជាតិអាមេរិកាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top