ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង សង្កត់ធ្ងន់លើ សេដ្ឋកិច្ចពេញឲ្យខ្លួនឯង ក្នុងកិច្ចប្រជុំនយោបាយ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួម ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ របស់គណបក្សពលករកូរ៉េមួយ ហើយក្នុងកិច្ចប្រជុំនោះ គម្រោងសេដ្ឋកិច្ចនានា រួមទាំងឧស្សាហកម្មគីមីផង ត្រូវបានគេ លើកយកមកពិភាក្សាគ្នា។

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះថា កិច្ចប្រជុំនោះ បានពិភាក្សាគ្នា អំពីបញ្ហាសំខាន់នានា លើកកម្ពស់បន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបំពេញខ្លួនឯង ឲ្យគ្រប់គ្រាន់ក្នុងប្រទេស និងធ្វើឲ្យប្រសើរឡើងនូវស្តង់ដារ នៃការរស់នៅរបស់ប្រជាពេលរដ្ឋ។

គួរបញ្ជាក់ថា កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ គឺត្រូវបានធ្វើឡើង នៅពេល ដែលមានភាពមិនច្បាស់លាស់ ស្តីពីសេដ្ឋកិច្ច ស្របពេលមានការរាតត្បាត នៃមេរោគកូវីដ១៩ នៅលើពិភពលោក ដែលកំពុងតែ ដាក់សម្ពាធបន្ថែមទៀត លើសេដ្ឋកិច្ចកូរ៉េខាងជើង ដែលខ្ទេចខ្ទាំស្រាប់ ហើយដោយសារតែ ទណ្ឌកម្មអន្តរជាតិ ឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែ៕ ប្រែសម្រួល៖ប៉ាង កុង

To Top