សេអ៊ូល៖ ជាមួយនឹងក្រុមនិស្សិតចុងក្រោយ វិលត្រឡប់ចូលរៀនវិញ នៅថ្ងៃច័ន្ទនេះ ប្រទេសកូរ៉េខាងត្បូងបាន បញ្ចប់គម្រោងបើកសាលារៀន ជាដំណាក់កាលរបស់ខ្លួន បើទោះបីជាមានការព្រួយបារម្ភអំពីការ ឆ្លងវីរុសថ្មីនៅទីក្រុងសេអ៊ូល និងទីក្រុងដែលនៅជាប់គ្នាក៏ដោយ។
សិស្សប្រមាណ ១,៣៥ លាននាក់បន្ថែមទៀតនៅក្នុងថ្នាក់ទីមួយ នៃអនុវិទ្យាល័យ និងថ្នាក់ទី ៥ និងទី ៦ នៃសាលាបឋមសិក្សា បានត្រឡប់ទៅបន្ទប់រៀនរបស់ពួកគេវិញ នៅជុំចុងក្រោយនៃផែនការបើក ៤ ដំណាក់កាលរបស់រដ្ឋាភិបាលដែល បានចាប់ផ្តើមជាមួយសិស្សច្បងនៅវិទ្យាល័យថ្ងៃទី ២០ ឧសភា។
បញ្ហានេះបានធ្វើឱ្យសិស្សទាំងអស់ ៥,៩៥ លាននាក់ស្ថិតនៅក្រោមកម្រិតអប់រំខ្ពស់ជាងសាលា បូករួមទាំងមតេយ្យផងដែរ ជាងបីខែបន្ទាប់ពីការចាប់ផ្តើមសាលារៀនត្រូវបានបញ្ឈប់ដោយសារការរីករាលដាលនៃជំងឺឆ្លង៕ ដោយ ឈូក បូរ៉ា
