ព័ត៌មានអន្តរជាតិ

ហ្វេសប៊ុកអះអាងថា បាតុកម្មដោយសារការ ស្លាប់លោកFloyd គ្មានការជ្រៀតជ្រែក ពីបរទេសណាឡើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការបញ្ជាក់ច្បាស់ ហើយថាមិនមានការ ជ្រៀតជ្រែកពីបរទេស ណាមួយឡើយ ចំពោះការករណីបាតុកម្មដែលកំពុង រីករាលដាលនៅទូទាំងប្រទេស ដោយសារករណីការស្លាប់បាត់បង់ជីវិត របស់លោក George Floyd។

យោងតាមការអះអាង របស់លោក Nathaniel Gleicher ប្រធានផ្នែកវាយប្រហារដោយប្រព័ន្ធអ៊ិនធឺណេតរបស់ ក្រុមហ៊ុនហ្វេសប៊ុកបាន បញ្ជាក់ថា៖ពួកយើងបាន ធ្វើការ
ងារត្រួតពិនិត្យនិងស្វែងរក ហើយប៉ុន្តែជឿជាក់ថាមិនមាន សកម្មភាពណាមួយដោយបរទេសឡើយដែលបានជ្រៀតជ្រែក ទៅនឹងការផ្ទុះឡើងនៃបាតុកម្មប្រឆាំង លើកនេះ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើការលើកឡើងថារដ្ឋាភិបាលសហព័ន្ធបាន មើលឃើញថាសកម្មភាព របស់បរទេសគឺជាអ្នកដែលមានការ ពាក់ព័ន្ធទៅនឹងបាតុករ នៅក្នុងប្រទេសអាមេរិក៕

To Top