បរទេស៖ នៅថ្ងៃសៅរ៍នេះអង្គការសុខភាពពិភពលោក ឬWHO បានផ្លាស់ប្តូរគោលការណ៍កន្លងមករបស់ សាជាថ្មីដោយបញ្ជាក់ថា ការពាក់ម៉ាសមុខគួរតែត្រូវបាន បន្តធ្វើឡើងនៅតាម ទីសាធារណៈដើម្បីអាចឲ្យមាន ការថមថយនៃការរីករាលដាល នៃវីរុសកូវីដ១៩ បាន។
អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការងារ សំខាន់ជាងគេបំផុតលើ លោកមួយនេះបាននិយាយទៀតថាព័ត៌មាន បន្ថែមចុងក្រោយបានបញ្ជាក់ប្រាប់យើងថា ការពាក់ម៉ាសពិតជា អាចជួយកាត់បន្ថយនិងជារបាំង ដើម្បីរារាំងដំណក់ទឹកមាត់ សម្រាប់មេរោគនេះបានច្រើនពិតមែន។
គួរបញ្ជាក់ដែរថាកន្លងមកWHO ហាក់ដូចជាមិនមានភាពច្បាស់លាស់ ឡើយក្នុងការអះអាងថាការពាក់ម៉ាស ឬមិនពាក់ម៉ាសចំពោះអ្នក ដែលមានសុខភាពម៉ាំមួននៅតាមទីសាធារណៈ គឺជារឿងចាំបាច់ឬយ៉ាងណា នោះ៕ ប្រែសម្រួល៖ស៊ុនលី