ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាកំពុងពង្រឹងស្ថានភាពនយោបាយប្អូនស្រីមេដឹកនាំ លោកស្រី គីម យ៉ូជុង

សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា​ ការគំរាមកំហែងថ្មីៗរបស់កូរ៉េខាងជើង ក្នុងការលុបចោលការិយាល័យទំនាក់ទំនងអន្តរ កូរ៉េ និងបញ្ចប់កិច្ចព្រមព្រៀងកិច្ច ព្រមព្រៀងសំខាន់ៗដទៃទៀត ដែលជាសញ្ញាបង្ហាញពីចេតនារបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការពង្រឹងស្ថានភាព នយោបាយរបស់ប្អូនស្រីរបស់លោក គឺលោកគីមយូជុង។

កាលពីសប្តាហ៍មុនលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍ ដោយប្រើពាក្យយ៉ាងម៉ឺងម៉ាត់ដោយបានថ្កោលទោសយុទ្ធនាការ មួយដោយពួកអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនដទៃ ទៀតនៅកូរ៉េខាងត្បូង ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា ប្រឆាំងនឹងក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកុម្មុយនិស្ត ដែលជាសកម្មភាព អរិភាពដែលប្រឆាំងនឹងកិច្ចព្រមព្រៀង សន្តិភាពជាបន្តបន្ទាប់ទាំងសងខាង។

លោកស្រីបានព្រមានថា ប្រសិនបើប្រទេសកូរ៉េខាងត្បូង បរាជ័យក្នុងការបញ្ឈប់ការបញ្ជូនខិតប័ណ្ណបែបនេះនោះកូរ៉េខាងជើង នឹងមិនត្រឹមតែបិទ ការិយាល័យទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលុបចោលកិច្ចព្រមព្រៀងកាត់បន្ថយភាព តានតឹងផ្នែកយោធា និងរុះរើអគារឧស្សាហកម្មរួមគ្នាទៀតផង៕

ដោយ ឈូក បូរ៉ា

To Top