ព័ត៌មានអន្តរជាតិ

រដ្ឋសភាវៀតណាម អនុម័តផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប

ហាណូយ៖ រដ្ឋសភាវៀតណាម ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល របស់ប្រទេស បានអនុម័តសេចក្តីសម្រេចចិត្ត ដែលបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម (EVFTA) និងកិច្ចព្រមព្រៀង ការពារការវិនិយោគ (EVIPA) នៅក្នុងសម័យប្រជុំ ដែលកំពុងបន្តនៅថ្ងៃចន្ទនេះ។

យោងតាមគេហទំព័រផ្លូវការ របស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា សមាជិកសភា បានផ្តល់ការយល់ព្រមដល់ EVFTA និង EVIPA ដោយ ៩៤,៦២ ភាគរយ និង ៩៥,៤៥ ភាគរយរៀងៗខ្លួន។

កិច្ចព្រមព្រៀងទាំងពីរ ត្រូវបានចុះហត្ថលេខា រវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែមិថុនាឆ្នាំមុន ដោយគ្របដណ្តប់ លើបញ្ហាជាច្រើនរួមមាន ពាណិជ្ជកម្មទំនិញ និងសេវាកម្ម លទ្ធកម្មសាធារណៈ ប្រព័ន្ធតុលាការ វិនិយោគ ការអភិវឌ្ឍប្រកបដោយចីរភាព កម្លាំងពលកម្ម និងបរិស្ថាននិងអ្នកប្រើប្រាស់៕ ដោយ៖ ឈូក បូរ៉ា

To Top