ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៧លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ត្រូវបានគេបញ្ជាក់ថា មានរហូតដល់៧.០០៧.៩៤៨នាក់ គិតត្រឹមម៉ោង ២និង៣៣នាទី ម៉ោងសកល នៅថ្ងៃចន្ទ ។
ទិន្នន័យបានបង្ហាញថា សរុបពលរដ្ឋនៅទូទាំងពិភពលោក ដែលបានស្លាប់ មានរហូតដល់៤០២.៧០៩នាក់ ។

សហរដ្ឋអាមេរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៩៤១.៩៧៨នាក់ និងមានអ្នកស្លាប់ រហូតដល់១១០.៥១៣នាក់ ។

បណ្តាប្រទេសជាច្រើនមានករណីឆ្លងជំងឺលើសពី២០០.០០០នាក់ ក្នុងនោះរួមមាន ប្រេស៊ីល រុស្ស៊ី អង់គ្លេស ឥណ្ឌា អេស្ប៉ាញ និងអ៊ីតាលី ។

គិតត្រឹមថ្ងៃអាទិត្យ សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេសចិន គឺនៅក្រុងប៉េកាំង បានកើនឡើងដល់៨៣.០៤០នាក់ ក្នុងនោះអ្នកជំងឺចំនួន៦៥នាក់ នៅបន្តព្យាបាលរោគ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top