ព័ត៌មានអន្តរជាតិ

ចិន នឹងបង្កើតវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានល្អ សម្រាប់សាធារណជន នៅទូទាំងពិភពលោក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា មន្ត្រីជាន់ខ្ពស់ របស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងបង្កើតវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានល្អសម្រាប់សាធារណជន នៅទូទាំងពិភពលោក ហើយចិន បានដាក់បញ្ចូលរួចរាល់ហើយ បន្ទាប់ពីការស្រាវជ្រាវបានទទួលជោគជ័យទំាងស្រុង និងធ្វើការវិនិច្ឆ័យចុងក្រោយនោះ ។

លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រុងប៉េកាំង ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គួរតែធ្វើឲ្យបានរឹងមាំក្នុងការផលិតវ៉ាក់សាំង ការវិនិច្ឆ័យ និងការដាក់បញ្ចូលឲ្យប្រើប្រាស់ ។

លោក Wang បានថ្លែងថា ការផលិតវ៉ាក់សាំង គួរផ្តោតសំខាន់លើការធានាបានសុវត្ថិភាព ប្រសិទ្ធិភាព និងអាចទទួលយកបាន ។

បច្ចុប្បន្ននេះ ប្រទេសចិន កំពុងធ្វើការផលិត វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាន៥ប្រភេទ ក្នុងនោះរួមមាន ប្រភេទវ៉ាក់សាំង ដែលមិនសកម្ម វ៉ាក់សាំងដែលជាការលាយបញ្ចូលគ្នានូវប្រូតេអ៊ីន វ៉ាក់សាំងរស់ការពារជំងឺផ្តាសាយ វ៉ាក់សាំងប្រឆាំង នឹងវីរុសរស់នៅក្នុងសួត និងវ៉ាក់សាំង ដែលមានលាយសារធាតុអាស៊ីតនុយក្លេរិច ។ លោក Wang បានថ្លែងដូច្នេះ ។
រហូតមកដល់ថ្ងៃនេះ មានវ៉ាក់សាំងមិនសកម្មចំនួន៤ប្រភេទ និងមួយប្រភេទជាវ៉ាក់សាំងប្រឆាំងនឹងវីរុស ដែលបានអនុម័ត សម្រាប់ការធ្វើការវិនិច្ឆ័យ ។

ប្រទេសចិន នឹងធ្វើការសន្យា ដោយពេញទំហឹងថា នឹងផ្តល់ដល់ពិភពលោកនូវសុវត្ថិភាព ប្រសិទ្ធិភាព និងវ៉ាក់សាំងដែល មានគុណភាពខ្ពស់ នៅពេលដែលការផលិតវ៉ាក់សាំងបានរួចរាល់ និងជួយផលិតវ៉ាក់សាំង ដែលអាចទទួលយកបាន និងគ្រប់គ្រាន់ ដើម្បិផ្តល់ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top