ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់ថ្មី នឹងបញ្ចប់កិច្ចការងារ ពិភាក្សាជាយុទ្ធសាស្ត្រ ជាមួយនឹងអាមេរិក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ ដែលទើបតែងតាំងថ្មី លោក Fuad Mohammed Hussein
នឹងត្រៀមសម្រាប់ កិច្ចពិភាក្សាជាយុទ្ធសាស្ត្រ រវាងប្រទេសអ៊ីរ៉ាក់ និងអាមេរិក ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។

សេចក្តីថ្លែងការណ៍ របស់ការិយាល័យសារព័ត៌មាន របស់លោក Hussein បាននិយាយថា លោក Hussein បានធ្វើការអត្ថាធិប្បាយទាំងនេះ ក្នុងពេលដែល
លោកជួបជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីរ៉ាក់ Matthew Tueller ដែលក្នុងនោះលោក Hussein បានចាត់ទុកកិច្ចពិភាក្សា
ជាគោលការណ៍ដ៏សំខាន់មួយ ដែលនឹងកំណត់បាននូវអាទិភាព សម្រាប់រដ្ឋាភិបាលទីក្រុង Baghdad និង Washington ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា សម្រាប់លោក Tueller បានអបអរសាទរដល់លោក Hussein ក្នុងឱកាសទទួលតំណែង ជារដ្ឋមន្រ្តីការបរទេសដោយ
ទន្ទឹងរង់ចាំ ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top