ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ នេះថា ប្រទេសកូរ៉េខាងជើង នឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនង ជាមួយអាជ្ញាធរកូរ៉េខាងត្បូង ក្នុងការតវ៉ាប្រឆាំងនឹងក្រុមអ្នករត់ចោលជួរ និងសកម្មជន ដែលបានបង្ហោះប៉េងប៉ោង នៅតាមព្រំដែន ដែលមានខិត្តប័ណ្ណរិះគន់ ក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលរបស់កូរ៉េបាន ចុះផ្សាយថា“ វិធានការនេះ គឺជាជំហានដំបូងនៃការប្តេជ្ញាចិត្ត ដើម្បីបិទរាល់មធ្យោបាយទំនាក់ទំនង ជាមួយប្រទេសកូរ៉េខាងត្បូង និងកម្ចាត់នូវអ្វី ដែលមិនចាំបាច់” ។
គួរបញ្ជាក់ថា បណ្ដាញនៃការប្រាស្រ័យទាក់ទង ដែលត្រូវកាត់ផ្តាច់រួមមានផ្លូវមួយនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាខ្សែរវាងយោធានៃ ប្រទេសទាំងពីរ និងរវាងការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូង និងគណបក្សពលករ កំពុងកាន់អំណាចរបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា